​​​​​មិន​​មែន​​ធម្មតា​​​​​​​ ​​​! ​Mazda CX-90 ស៊េរី​២០២៤ ចេញ​មក​ហើយ​ ​មានអ្វី​ពិសេសជាង​ CX-9​ ខ្លះ?​
Pheakdey Prem
FEBRUARY 1 2023
យានយន្ត
711 views
3 mins read

​បរទេស​៖ មុន​នេះបន្តិច​​ ក្រុម​ហ៊ុន​​ Mazda ​​​​​​​​​ទើប​តែបង្ហាញមុខ​ពេញ​​របស់​ CX-90 ស៊េរី២០២៤ រូបរាង​ស្អាត​​ខ្លាំងមែន​ទែន​​ ជាមួយ​​ចង្កៀង​​ឌី​ហ្សាញ​បែប​​​ថ្មី​ យុវវ័យ​​​​​​ច្រើន​ជាង​​​យុវចាស់​​​ ​​និង​​​​​​​​​​​​​​​​មាន​ការដាប់​ដេត​ច្រើន​លើ​ម៉ាស៊ីន​ e-skyactive ​​​​កាន់​តែ​​​​ធ្វើការ​ល្អ​ជាង e-skyactive របស់​ CX-9  ​​​​​ជាពិសេស​មាន​​ម៉ាស៊ីន​​​សាំងពាក់​កណ្ដាល​​​​​​​​អគ្គិសនី​​​ថែម​ទៀត​ផង​។​​

1

​​​​​​ចំពោះ​​ទី​ផ្សារ​កម្ពុជា​ប្រេនឡាន​​​ Mazda ​របស់ជប៉ុន​មួយ​នេះ​ ត្រូវបាន​​​​​​នាំចូល​​តាម​ច្រក​​​​ក្រុម​ហ៊ុន​ធំ​មួយ​​ ​HGB Group ​​ដែល​​នាំ​សិទ្ធ​ផ្តាច់​មុខ​រាល់​ឡាន​​ស៊េរី​ថ្មី​​របស់​ Mazda ​ប៉ុន្តែ​​​​​​យើងសង្កេត​ឃើញ​ថា​ ​​​​​​​​​​សម្រាប់​ទី​ផ្សារ​ស្រុក​ខ្មែរ​មាន​តែ​ CX-2, CX-3, CX-5, CX-6 និង​CX-9​ ជា​ដើម​​ដែលកំពុង​តែចរាចរណ៍​​​ពេញ​​ទឹកពេញ​ដី​​​​​​​​​តែម្តង​ ប៉ុន្តែ​​​​សម្រាប់​ម៉ូដែល​ឡាន​ដែល​មាន​​លេខ​​២ខ្ទង់​ដូចជា CX-50, CX-60 និង​CX-90 គឺ​​​ឃើញ​មុខ​នៅ​ខ្មែរ​យើង​​ទេ​​ មិន​ដឹង​ជា​កាល​​​ ទើបខាង Mazda Cambodia គាត់​យក​លក់​​ឡើយ​។​

2

​​​​​​​ត្រឡប់មក​វិញ​​​​ ​សម្រាប់​​ Mazda CX-90 ស៊េរី​២០២៤ ទៅ​លើ​Platform ឬ​តួឡាន​ ត្រូវបាន​​ខ្ចី​ពី​​ MX-5 Miata ​ដែល​​ជា​ប្រភេទ​​ឡាន​​បែប​ស្ព័រ​បើ​ក​ដំបូ​ល​​ ​ដោយ​យក​មក​​បំពាប់​លើ​​ឡាន​ SUV មួយ​នេះ​។​

​​ដោយ​ឡែក​​សម្រាប់​​​​​​​​​ការប្រើ​ប្រាស់​​ម៉ាស៊ីន​ទៅ​លើ​ CX-9 ​ត្រូវបាន​ប្រើ​ជាមួយ​ម៉ាស៊ីន​ចំណុះ​ ២,៥លីត្រ​ ​​​៤​សីឡាំង​ ​​អាច​​បង្កើត​កម្លាំង​ ២៥០​សេះ​ និង​​កម្លាំង​រមូរ​​ ៤៣៤ ញ៉ូតុន​​ម៉ែត្រ សម្រាប់​​​​​​​​​​ option ​​​​​​​​ប៉ុង​១។ ចំណែក​​ឯ​​​ខាង CX-90 ចេញ​មកលើក​នេះ​ គឺ​មាន​​​​​កម្លាំង​ម៉ាស៊ីន​ ២​ជម្រើស​​​​ ដោយ​​ជម្រើស​​ទី​​ ​មាន​ម៉ាស៊ីន​​ ៣,៣លីត្រ​ ​​ស៊ី​ឡាំងបញ្ឈេ​រ​​ ៦​ ​​​​​​មាន​បំពាក់​​ជាមួយ​នឹង​​​​ម៉ាស៊ីន​ស្អំ​​​​​ Turbocharged ​​​​​​​​​​ថែម​ទៀត​​​​ មិន​តែប៉ុណ្ណោះ​​ទៅ​លើ​​​​​កម្លាំងម៉ាស៊ីន​​​​ គឺមានចំនួន​ ៣៤០សេះ​ និង​កម្លាំងរមួរ​ ៥០០​​​ញ៉ូ​តុន​ម៉ែត្រ​​ បន្ថែម​​​ជាមួយ​​​ម៉ាស៊ីន​កូន​កាត់​ ៤៨វ៉ុល​​​​ មួយ​ទៀត​ជំនួយ​ដល់​កម្រិត​សន្សំ​​​​​​សំចៃ​។​

5

​​រី​ឯ​​​​​​​​​​​​​ជម្រើស​ម៉ាស៊ីន​ទី២ សម្រាប់​ Mazda CX-90 នេះ​​​​ ត្រូវបាន​​​​ក្រុម​​​​អ្នក​​​ផលិត​​ឡាន​ជប៉ុន​​​សម្រឹត​សម្រាង​​​ជាពិសេស​តែម្តង​ ដោយ​បាន​​​បន្ថែម​នូវ​ម៉ូទ័រ​អគ្គិសនី​ ១គ្រឿង​អបជាមួយ​ម៉ាស៊ីន​សាំង​ ដោយ​​បង្កើត​បាន​ជា​បច្ចេ​កវិទ្យាមួយ​ហៅ​ថា​​​​​ Plug-in Hybrid  ដែល​​ជា​​​​​ម៉ាស៊ី​​ន​​​ពាក់​កណ្ដាល​អគ្គិសនីហៅ​ថា​ PHEV​​ អាចសាក​ថ្ម​បាន​ដូចឡាន​អគ្គិសនី​​ប្រភេទ BEV ប្រើ​សុទ្ធ​ផងដែរ​។​

6

​​ដើម្បី​​​​​​​​​​​​​ឲ្យ​ឡាន​​​​​កាន់​តែសន្សំ​សំចៃ​​​​​​​​​​​ខ្លាំង​​ Mazda ​បាន​សម្រេច​ចិត្ត​​​​រក្សា​​ DNA ម៉ាស៊ីន​ដើម​​របស់​ CX-9 ​មកប្រើ​​​​​​​​​​​ ​​​​​រួម​ផ្សំ​ជាមួ​យ​នឹងម៉ូទ័​រ​​អគ្គិសនី​ផងនោះ​ ​​កម្លាំងឡាន​ទាំងមូល​​​ ​អាចបង្កើត​បាន​ ៣២៣សេះ​ និង​​កម្លាំង​រមូ​រ​​ ៥០០ញ៉ូតុន​​ម៉ែត្រ​​​ ​ធំ​​ជាងកម្លាំង  CX-9 ឆ្ងាយ​​ណាស់​ ណាមួយ​​​​​​​​​សម្រាប់​​​​ CX-90 ដែល​មាន​ស្លាក​ e-Skyactiv PHEV នេះ​​​​​​ ព្រម​ទាំង​បាន​បំពាក់អាគុយ​​ទំហំ​ ១៧,៨​​គីឡូវ៉ាត់ម៉ោង ដោយ​​អាច​​​​រត់​​លើ​​​ថាមពល​​​ថ្ម​តែ​ឯ​ បាន​ចម្ងាយ​​​ ៦២គីឡូម៉ែត្រ​។​ ហើយ​នៅ​លើ​ CX-90 ​ស៊េរី​២០២៤ ទាំងអស់​ត្រូវ​បាន​​បំពាក់​ប្រអប់​លេខប្រភេទ​ Multi-plate​ ៨​វគ្គអូតូ​​ ​​​​ដូចគ្នា​។​

9

​​​​សម្រាប់​រូបរាង​​ផ្នែក​ខាងក្រៅ​ Exterior របស់​ឡាន​ SUV នេះ​​​​មិន​ខុស​គ្នា​ពី​ CX-9 ឡើយ​​ គ្រាន់​តែ​​​​​​​ប្រវែង​និង​មាឌ​ធំ​ជាង​គ្នា​បន្តិច​តែប៉ុណ្ណោះ​​ ។ ​​ទៅបាណា​ខាងមុខ​​​ ត្រូវបានឌី​ហ្សាញ​​​តូច​​​​ល្អិត​ៗ ខុស​ប្លែក​ពី​បាណា​បែប​​​បន្ទាត់​ឆ្នូត​របស់​ CX-9 ​​និង​​​ចង្កៀង​​​​​សងខាងត្រូវបាន​បំពាក់ជា​ភ្លើង​ LED​ ១គ្រាប់​​​​​​អមជាមួយ​ភ្លើង​​ស​​​​​​​​​ រចនា​ដូចភ្នែក​ដក់​​​​​​​​​​​​​។​

8

​​ចំណែក​ឯផ្នែកខាងក្នុង​ interior​ ត្រួស​​ៗ​ ​​​គ្រប់​ត្រកូល​​ CX ទាំង​អស់​ត្រូវបាន​បំពាក់​ជាមួយ​នឹង​​​អេក្រង់​ឌី​ជីថល​ Media ១០,៣អ៊ីញ​និង​​អេក្រង់​​កំសាន្ត​​ទំហំ​ ១២,៣អ៊ីញ​ ។​​ហើយ​សម្រាប់​​​កៅអី​អង្គុយវិញ​​​ គឺ​មាន​ ៣ជួរ​ អាចដាក់​​​​​មនុស្សបាន​ពី​ ៦ទៅ ៨​នាក់​អាស្រ័យ​​លើ​​​ទំហំ​​របស់​មនុស្ស​​​​​​ ដោយ​ឡែកកៅ​អី​​​នេះដែរ គឺមាន​ប្រណិត​​ ​​​​អម​ជាមួយ​​​​​​​​​តាប្លូ​​​ក៏​ត្រូវបានដេរជាមួយ​ក្រណាត់​​​​កម្រិត​​ខ្ពស់​​​​​​​ស្អាត​ទាន់​សម័យ​​។​

4

​​​ចំណែក​ឯ​តម្លៃ​​​​​វិញ​នៅ​​ក្រៅ​​ស្រុក​​ទំហំសាច់​ប្រាក់​ចាប់​ផ្តើ​មពី​ ៤០០០០ដុល្លារ​ឡើង​ទៅ ប៉ុន្តែ​​សម្រាប់​​​​​​​​​​​​បន្ថែម​​គ្រឿង​តុបតែ​ង​​ ឬ​គ្រឿង​លេង​ឲ្យ​ឡាន​កាន់​តែ​ស្អាត​​​​​ ​​​​ទឹក​ប្រាក់​​​​​​អាចឡើង​ ១០០០០ដុល្លារ​​ថែម​ទៀត​៕​

​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia